Revelation of John 18

1ក្រោយពីហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឃើញទេវតាមួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃមក​ទាំង​មានសិទ្ធិអំណាចជាខ្លាំងហើយផែនដី​ក៏​ភ្លឺដោយសារសិរីរុងរឿង​របស់​ទេវតានោះ 2ទេវតានោះ​ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ ​«រលំហើយរលំហើយ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ! ​ជា​ក្រុង​ដែល​បាន​ត្រលប់ជាទីជម្រក​របស់​ពួក​អារក្សនិង​ជា​សំបុក​របស់​អស់ទាំងវិញ្ញាណអាក្រក់ព្រមទាំង​ជា​សំបុក​របស់​អស់ទាំងសត្វស្លាបដ៏អសោចនិងអស់ទាំងសត្វសាហាវដ៏អសោចគួរ​ឲ្យ​ស្អប់ខ្ពើម 3ពីព្រោះជនជាតិទាំងឡាយ​បាន​ផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទ​ដ៏​រោលរាល​របស់​ក្រុងនោះ​ពួក​ស្ដេចនៅលើផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទជាមួយក្រុងនោះហើយ​ពួក​ឈ្មួញនៅលើផែនដី​ក៏​ត្រលប់ជា​មាន​បានដោយសារសេចក្ដីស្រើបស្រាល​ដ៏​លើសលប់​របស់​ក្រុងនោះ»។ 4ខ្ញុំក៏​សំឡេងមួយទៀតពី​លើ​មេឃបន្លឺ​ឡើង​ថា៖ ​«ប្រជារាស្រ្ដ​របស់​យើងអើយ! ​ចូរ​ចេញ​ឲ្យ​ផុត​ពីក្រុងនោះមកដើម្បីកុំឲ្យ​អ្នករាល់គ្នា​មានចំណែកនៅក្នុងបាប​របស់​ក្រុងនោះហើយ​ក៏​ដើម្បីកុំឲ្យ​អ្នករាល់គ្នា​រងគ្រោះកាច​ណា​មួយ​របស់​ក្រុងនោះ​ដែរ 5ដ្បិតបាប​របស់​ក្រុងនោះ​បាន​គរ​ជា​គំនរ​ឡើង​ខ្ពស់​ដល់មេឃហើយព្រះជាម្ចាស់​បាន​នឹកចាំ​ពី​អំពើអាក្រក់​របស់​ក្រុងនោះ 6ចូរសង​ដល់​ក្រុងនោះ​តាម​ការ​ដែល​ក្រុងនោះ​បាន​ធ្វើចុះ​ហើយ​ឲ្យ​ដល់​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​តាមអំពើ​របស់​ក្រុងនោះ។ ​ចូរ​ចាក់​ឲ្យ​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​ទៅ​ក្នុងពែងដែល​ក្រុង​នោះ​បាន​ចាក់​ឲ្យ​ចុះ។ 7ក្រុងនោះ​បាន​តម្កើងខ្លួនហើយរស់នៅ​ដោយ​ស្រើបស្រាល​ជា​យ៉ាង​ណា​ចូរ​ប្រគល់ការឈឺចាប់និងទុក្ខព្រួយ​ដល់​ក្រុងនោះ​ជា​យ៉ាង​នោះ​ចុះដ្បិត​ក្រុង​នោះ​គិតនៅក្នុងចិត្ដថា៖ ​«ខ្ញុំ​អង្គុយ​ជា​មហាក្សត្រិយានីខ្ញុំមិន​មែន​ជាស្រ្ដីមេម៉ាយទេហើយខ្ញុំក៏មិនជួបទុក្ខព្រួយឡើយ»។ 8ហេតុនេះបាន​ជា​គ្រោះកាច​របស់​ក្រុងនោះ​នឹង​មកដល់ក្នុងថ្ងៃ​តែ​មួយ​គឺ​ជា​សេចក្ដីស្លាប់ទុក្ខព្រួយ​និង​គ្រោះអត់ឃ្លានហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុតដោយភ្លើងដ្បិតព្រះអម្ចាស់ដែលជំនុំជម្រះក្រុងនោះ​ព្រះអង្គ​ខ្លាំងពូកែ 9ពួកស្ដេចនៅលើផែនដីដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទហើយរស់នៅ​យ៉ាង​ស្រើបស្រាលជាមួយក្រុងនោះ​នឹង​ទ្រហោយំហើយទួញសោកពេលឃើញផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះនោះ 10ពួកគេឈរពីចម្ងាយដោយព្រោះខ្លាចការឈឺចាប់​របស់​ក្រុងនោះ​ហើយ​និយាយថា៖ ​«វេទនា​ហើយ​វេទនា​ហើយក្រុងបាប៊ីឡូន​ជា​ក្រុងដ៏ធំ​និង​ជា​ក្រុងដ៏​ខ្លាំង​ពូកែ​អើយ! ​ដ្បិតការជំនុំជម្រះ​របស់​អ្នក​បាន​សម្រេច​ក្នុង​រយៈពេល​តែ​មួយម៉ោង»។ 11រីឯពួក​ឈ្មួញនៅលើផែនដី​ក៏​ទ្រហោយំហើយកាន់ទុក្ខនឹងក្រុងនោះព្រោះលែង​មាន​នរណាទិញទំនិញ​របស់​ពួកគេទៀតហើយ 12ទំនិញទាំងនោះ​មាន​មាសប្រាក់ត្បូងដ៏​មាន​តម្លៃគជ់ក្រណាត់ទេសឯកប្រណិត​ក្រណាត់​ពណ៌ស្វាយក្រណាត់សូត្រ​ក្រណាត់​ពណ៌ក្រហមទុំឈើក្រអូបគ្រប់ប្រភេទគ្រឿងភ្លុកគ្រប់ប្រភេទគ្រឿង​ដ៏​មាន​តម្លៃគ្រប់ប្រភេទ​ដែល​ធ្វើ​ពីឈើ​ពី​លង្ហិន​ពី​ដែក​និង​ពី​ថ្មកែវ 13ហើយមាន​សំបកដើមសម្បុរល្វែង​គ្រឿងទេស​គ្រឿងក្រអូបប្រេងក្រអូបកំញ៉ានស្រាទំពាំងបាយជូរប្រេងអូលីវម្សៅម៉ដ្ដស្រូវសាលីគោក្របីចៀមសេះរទេះបាវបម្រើ​និង​ជីវិតមនុស្ស​ផង។ 14ភោគផលដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាននោះ​បាន​ចេញ​ឆ្ងាយ​ពីអ្នកទៅហើយអស់ទាំងរបស់ប្រណិតៗនិងរបស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់ពីអ្នកទៅ​ដែរ​រួចរបស់ទាំងនោះ​ក៏​លែងឃើញមាន​ទៀត​ហើយ 15ពួកឈ្មួញ​ជួញ​របស់​ទាំងនេះដែលត្រលប់ជា​មាន​បានដោយសារក្រុងនោះ​នឹង​ឈរពីចម្ងាយដោយព្រោះខ្លាចការឈឺចាប់​របស់​ក្រុងនោះ​ទាំង​ទ្រហោយំនិងកាន់ទុក្ខ 16ហើយនិយាយថា៖ ​«វេទនា​ហើយ​វេទនា​ហើយទីក្រុងដ៏ធំអើយ! ​អ្នក​បាន​ស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត​ក្រណាត់​ពណ៌ស្វាយ​ក្រណាត់​ពណ៌ក្រហមទុំ​ទាំង​តុបតែងដោយមាសត្បូង​ដ៏​មាន​តម្លៃនិងគជ់ 17ដ្បិតក្នុង​រយៈពេល​តែ​មួយម៉ោងទ្រព្យសម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាសអស់»។ ​រីឯអស់ទាំងអ្នកបើកនាវាព្រមទាំង​អ្នក​ធ្វើដំណើរ​តាម​នាវា​កម្មករនាវានិង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរពីចម្ងាយ 18ហើយពេល​ឃើញផ្សែង​ហុយ​ឡើង​ពីក្រុង​ដែល​កំពុង​ឆេះ​នោះ​ពួកគេ​ក៏​ស្រែក​ឡើងថា៖ ​«តើ​មាន​ក្រុង​ណាដូចជាក្រុងដ៏ធំនេះ 19ពួកគេក៏​បាចធូលីដីលើក្បាល​របស់​ខ្លួនហើយស្រែកឡើង​ទាំង​ទ្រហោយំនិងកាន់ទុក្ខថា៖ ​«វេទនា​ហើយ​វេទនា​ហើយទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជា​មាន​បានដោយសារទ្រព្យសម្បត្ដិ​របស់​ក្រុងនោះដ្បិត​ក្រុង​នោះ​បាន​វិនាសអស់​ក្នុង​រយៈពេល​តែ​មួយម៉ោង!»។ 20ស្ថានសួគ៌និងពួកបរិសុទ្ធ​ពួក​សាវកព្រមទាំងពួកអ្នកនាំព្រះបន្ទូល​ទាំងឡាយ​អើយ! ​ចូរ​អរសប្បាយដោយសារក្រុងនោះចុះដ្បិតព្រះជាម្ចាស់​បាន​ជំនុំជម្រះក្រុងនោះ​ឲ្យ​អ្នករាល់គ្នា​ហើយ! 21ពេលនោះមាន​ទេវតា​ដ៏​ខ្លាំងពូកែមួយរូប​បាន​លើកថ្ម​មួយ​ដុំដូចជាថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំហើយទម្លាក់ទៅក្នុងសមុទ្រ​ទាំង​និយាយថា៖ ​«ក្រុងបាប៊ីឡូន​ជា​ក្រុងដ៏ធំនឹង​ត្រូវ​បាន​ទម្លាក់យ៉ាងខ្លាំងដូច្នេះ​ដែរ​ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញទៀតឡើយ 22សំឡេងរបស់​ពួក​អ្នកលេងពិណ​ពួក​អ្នកលេងភ្លេង​ពួក​អ្នកផ្លុំខ្លុយនិង​ពួក​អ្នកផ្លុំត្រែលែងមាននៅក្នុងអ្នកទៀតហើយរួច​ក៏​លែងឃើញមាន​ពួក​ជាងគ្រប់ប្រភេទធ្វើការនៅក្នុងអ្នកទៀត​ដែរ​រីឯសូរត្បាល់កិន​នោះ​ក៏​លែងមាននៅក្នុងអ្នកទៀត 23ពន្លឺចង្កៀងនឹងលែងភ្លឺនៅក្នុងអ្នកទៀតហើយសំឡេងកូនកំលោះនិងកូនក្រមុំ​នឹង​លែងមាននៅក្នុងអ្នកទៀត​ដែរ​ដ្បិត​ពួក​ឈ្មួញ​របស់​អ្នកគឺជា​អ្នក​ធំនៅលើផែនដី​ហើយ​ជនជាតិទាំងអស់​បាន​វង្វេងដោយសារមន្ដអាគម​របស់​អ្នក 24ហើយនៅក្នុងអ្នក​ក៏​ឃើញមានឈាម​របស់​ពួក​អ្នកនាំព្រះបន្ទូល​ឈាម​របស់​ពួក​បរិសុទ្ធនិង​ឈាម​របស់​អស់​អ្នក​ដែលត្រូវ​បាន​គេ​សម្លាប់នៅលើផែនដី»។
Copyright information for KhmKCB